ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ នៅស្រុកគងពិសី បណ្តាលអោយបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ 9 ខែមុន
(ARENG News) ៖ ថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២០និង១០ នាទីមានករណីគ្រោះថ្នាក់ចរាចរណ៏នៅចំណុចផ្លូវជាតិលេខ ៤១ ចន្លោះគីឡូម៉ែត្រលេខ ១១–១២ ស្ថិតនៅភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រវាងរថយន្ត និងម៉ូតូ បង្កដោយរថយន្តម៉ាក HYUNDAI 2 តោន កន្លះ ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-8169 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)បើកបរមកពីទិសខាងជើង ទៅទិសខាងត្បូង បានមកដល់ចំណុចខាងលើ បានទៅបុកម៉ូតូមួយគ្រឿងបើកឆ្លងផ្លូវពីលិចទៅកើត ម៉ាក Honda Dream ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ផ្លាកលេខ 1K-3337 បើកបរដោយឈ្មោះ ផន វិបុល ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរឈ្មោះ គឹម ចាន់គ្រឿន ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិដូនអៀត ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសស្រាល (មិនពាក់មួកសុវត្ថិភាព) បានបញ្ជូនទៅមន្ទីរពេទ្យម្នាក់។