សល់តែ១ខែទៀតប៉ុណ្ណោះ គ្រប់គ្នានឹងឃើញយានចិនដំបូង ទៅដល់ភពព្រះអង្គារ 1 ឆ្នាំមុន
(Areng News): បេសកកម្មដំបូងបំផុតរបស់ចិនទៅកាន់ភពអង្គារ (Mars) គឺបេសកកម្មធានវិន-១ (Tianwen-1) នឹងទៅដល់គន្លងគោចរជុំវិញភពអង្គារ នៅថ្ងៃទី១០ ខែកុម្ភៈ ខាងមុខនេះ (ពេលវេលានៅលើផែនដី) ដោយគ្រប់គ្នាត្រូវរង់ចាំត្រឹមតែ ១ខែទៀតប៉ុណ្ណោះ។ បេសកកម្ម Tianwen-1 មានយានចម្រុះជាច្រើនគ្រឿង រួមមានផ្កាយរណបសម្រាប់គោចរជុំវិញភពអង្គារ ហៅថា អូប៊ីតទ័រ (Orbiter), ជើងទម្រសម្រាប់សម្រួលការចុះ ទៅលើផ្ទៃដីភពអង្គារហៅថា ឡេនដឺ (Lander) និងគ្រឿងយន្តសម្រាប់ចល័តហៅថា រ៉ូវើ (Rover)។